អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង - BNP

Breaking

Friday, April 24, 2020

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកជំទាវ ឯក សុវណ្ណភារៈ  អភិបាលរងខេត្តស្វាយរៀង ជាតំណាង ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត លោកប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី មន្រ្តីរាជការ សរុបវត្តមានចំនួន ៣៦នាក់៕


No comments:

Post a Comment

Pages