ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជើញទទួលសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ដែលឧបត្ថម្ភដោយអាជ្ញាធរខេត្តតៃនិញ - BNP

Breaking

Saturday, April 25, 2020

ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជើញទទួលសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ដែលឧបត្ថម្ភដោយអាជ្ញាធរខេត្តតៃនិញ

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ដែលឧបត្ថម្ភដោយអាជ្ញាធរខេត្តតៃនិញ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ។

សមាសភាពអញ្ជើញចូលរួមមាន៖
តំណាងខេត្តស្វាយរៀង៖ លោកនាយករដ្ឋបាលសាលាខេត្ត, លោកស្នងការរងនគរបាលខេត្ត លោកប្រធានទីស្នាក់ការ និងកម្លាំងសមត្ថកិច្ចច្រកទ្វារព្រំដែន ។
តំណាងខេត្តតៃនិញ៖ ឯកឧត្តម ង្វៀន ថាញ់ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ,លោកនាយករងមន្ទីរការបរទេសខេត្ត ,មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត, មេបញ្ជាការរងយោធាខេត្ត, នាយករងនគរបាលខេត្ត, មន្ទីរសុខាភិបាលខេត្ត អំណោយដែលឧបត្ថម្ភឱ្យរដ្ឋបាលខេត្តស្វាយរៀងរួមមាន៖ ម៉ាស់ចំនួន ៣០.០០០ ម៉ាស់ និងទឹកជែលលាងដៃចំនួន២៤០ដប ចំណុះ៥០០មីលីលីត្រ។

ឯកឧត្ដម សុខ រស់អភិបាលរងខេត្ត បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចំណែកចែករំលែកនូវអំណោយការពារជំងឺឆ្លងកូវិដ១៩ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលបង្ហាញឲ្យឃើញពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀង-តៃនិញ ជួយគ្នា ក្នុងគ្រាលំបាកដែលសកលលោកកំពុងជួបនូវស្ថានភាពជម្ងឺកូវីដ១៩នេះ៕


No comments:

Post a Comment

Pages