រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងរោងចក្រខេនស្ព័តស៊ូ បានចុះផ្សព្វផ្សាយដល់កម្មករ-កម្មការនីពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ (COVID-19) - BNP

Breaking

Saturday, April 11, 2020

រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងរោងចក្រខេនស្ព័តស៊ូ បានចុះផ្សព្វផ្សាយដល់កម្មករ-កម្មការនីពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ (COVID-19)

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងរោងចក្រខេនស្ព័តស៊ូ បានចុះផ្សព្វផ្សាយដល់កម្មករ-កម្មការនីអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុស​ ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។​

ក្នុងនោះក៏បានផ្សព្វផ្សាយអំពីបទបញ្ញាររបស់រាជរដ្ឋាភិបាល , សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅរោងចក្រខេនស្ព័តស៊ូ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕



No comments:

Post a Comment

Pages