រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីង ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត - BNP

Breaking

Saturday, April 11, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីង ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត

ខេត្តកំពត៖ កាលពីព្រឹក ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត​ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន ស៊ីម៉ង់ត៍ ចក្រីទីង ដែលអំណោយទាំងនោះរួមមាន ម៉ាស់​១០០០ម៉ាស់,​ ទឹកអាកុលបាញ់សំលាប់មេរោគ ចំនួន៦ធុងធំ​ និងជែលសំរាប់លាងសម្អាតដៃ​ ចំនួន៣០ដប។

ឯកឧត្តមអភិបាលខេត្តកំពត បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីង​ ដែលបានផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់រដ្ឋបាលខេត្កកំពត សម្រាប់ចូលរួមយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ។



No comments:

Post a Comment

Pages