រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត - BNP

Breaking

Monday, April 13, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយ ជាសម្ភារៈពីក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ផ្ដល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

អំណោយជាសម្ភារៈដែលក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ផ្ដល់ជូនរដ្ឋបាលខេត្តកំពត រួមមាន៖
១.ធុងបាញ់ថ្នាំសំលាប់មេរោគ១០ធុង
២.ម៉ាស់ ចំនួន២០០ប្រអប់ ស្មើនឹង១០០០ម៉ាស់
៣.ត្រីកំប៉ុង ចំនួន១០កេះ
៤.មី ចំនួន៥០កេះ
៥.សាប៊ូលាងដៃ ចំនួន១១៤លីត្រ
៦.ទឹកស៊ីអ៊ីវ ចំនួន២០កេះ
៧.អង្ករ ចំនួន១តោន
៨.អាកុល ចំនួន៥០០លីត្រ

នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពត លោកបានថ្លែងនូវអំណរគុណ និងកោតសរសើរ ដល់ក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ដែលបានផ្តល់អំណោយ ជាសម្ភារ:ជូនដល់រដ្ឋបាលខេត្តកំពត សម្រាប់ចូលរួមយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ៕



No comments:

Post a Comment

Pages