ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ​ចំនួន៣៦នាក់​ មកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ​ ក្រុងកែប - BNP

Breaking

Tuesday, April 28, 2020

ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ​ចំនួន៣៦នាក់​ មកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ​ ក្រុងកែប

ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ៍​ ៧កេីត ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០​នេះ​ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាលរងខេត្ត​ គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ​ចំនួន៣៦នាក់​ ដែលអញ្ជើញមកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម អភិបាលខេត្តកែប​ បានផ្ដាំផ្ញេី នឹងផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាការពារទាំងអស់​ ត្រូវប្រកាន់ភ្ជាប់នូវតួនាទី​ភារកិច្ច​របស់ខ្លួន​ ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ តាមគោលដៅនឹងមូលដ្ឋានរបស់ខ្លួន​ មិនតែប៉ុណ្ណោះ​បងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនឹងទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ តាមសារអប់រំ​នឹងណែនាំ​ របស់ក្រសួងសុខាភិបាល​ និង រាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាលនេះដែរ​ ឯកឧត្ដម​ បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន​ អង្ករ២០គីឡូក្រាម​ សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ​ ក្រម៉ា១ ថវិកា១០.០០០រៀល​ និងម៉ាស់៤ប្រអប់​ អាល់កុល១០លីត្រ​ ក្នុងមួយភូមិៗ​ សម្រាប់ការងារក្នុងមូលដ្ឋានរបស់ខ្លួន​ ពិធីខាងលេីនេះប្រព្រឹត្តទៅនៅសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕





No comments:

Post a Comment

Pages