ដំណើរការសាងសង់ផ្លូវចាក់បេតុង​និងចាក់លូ​ មុខកាត់​ ០.៨០ម៉ែត្រ​ ប្រវែង៧៣០ម៉ែត្រ ទទឹង​៧ម៉ែត្រ​ នៅភូមិតារៀន​ និងភូមិជន្លង់​ សង្កាត់សាលាកំរេីក ក្រុងសៀមរាប - BNP

Breaking

Tuesday, April 28, 2020

ដំណើរការសាងសង់ផ្លូវចាក់បេតុង​និងចាក់លូ​ មុខកាត់​ ០.៨០ម៉ែត្រ​ ប្រវែង៧៣០ម៉ែត្រ ទទឹង​៧ម៉ែត្រ​ នៅភូមិតារៀន​ និងភូមិជន្លង់​ សង្កាត់សាលាកំរេីក ក្រុងសៀមរាប

ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២០នេះ ផ្លូវ​ភូមិតាវៀន​ និងភូមិជន្លង់ ចាប់ពីផ្លូវ​ ៧មករា​ (ចំណុចតារាងបាល់ភូមិជន្លង់​) ដល់ផ្លូវក្រោយផ្សារលេី​ ប្រវែង ៧៣០ម៉ែត្រ​ ទទឹង​៧ម៉ែត្រ​ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ​ មុខកាត់​ ០.៨ម៉ែត្រ​ កំពុងដំណើរការសាងសង់សម្រេចបានប្រហែល​២០%​ ។

សូមបញ្ជាក់ថា​ ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលផ្លូវនេះមានប្រវែង​៧៩០ម៉ែត្រ​ ទទឹង​៧ម៉ែត្រ​ និងដាក់លូ​រំដោះ​ទឹកអមសងខាងផ្លូវ​ ចាប់ពីផ្លូវ​៧មករា​ (ចំណុចតារាងបាល់ជន្លង់) ដល់ផ្លូវក្រោយផ្សារលេី​ ស្ថិត​នៅ​ភូមិតាវៀន​ និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប​ ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។

ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ​ សូមយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការទាំងអស់គ្នា។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕






No comments:

Post a Comment

Pages