ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់ - BNP

Breaking

Monday, April 27, 2020

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់ របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុនម៉ៅ ចំនួន ២កន្លែង ដែលដេប៉ូទី១ ស្ថិតនៅ ភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេប៉ូទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានធ្វើការផ្អាកសកម្មភាពទីតាំងខាងលើជាបណ្តោះអាសន្ន តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារជំនាញឃើញថា៖ ទីតាំងដេប៉ូទី១ កំពុងធ្វើកន្លែងលាងកងរថយន្តហើយមិនទាន់សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ និងផ្លូវចូលម្ខាងទៀតរបស់ដេប៉ូពុំទាន់មានលក្ខណះសមរម្យ និងមានលក្ខណះតូចចង្អៀត និងកៀកគល់ស្ពាន ហើយវាមានហានិភ័យខ្ពស់ពេលរដូវទឹកឡើង ដូច្នេះបើម្ចាស់ដេប៉ូចង់ដំណើរការឡើងវិញបានលុះត្រាតែធ្វើកន្លែងលាងកងរថយន្តអោយបានស្អាត និងសំអាតតាមដងផ្លូវអោយបានត្រឹមត្រូវ ឡានដឹកខ្សាច់ត្រូវគ្របប៉ាតង់អោយបានត្រឹមត្រូវចៀងវាងការហុយ ធ្លាក់កំទេចកំទីមកលើផ្លូវសាធារណៈ។

ចំណែកទីតាំងទី២ ក្រុមការងារបានពិនិត្យឃើញថា៖  ទីតាំងដេប៉ូនេះមិនទានមានលិខិតអនុញាតអោយធ្វើអាជីវកម្មនៅឡើយទេ និងមិនទាន់ធ្វើកន្លែងលាងកងឡានអោយបានត្រឹមត្រូវហើយម្ចាស់ដេប៉ូអាចធ្វើអាជីវកម្មបានលុះត្រាតែសុំច្បាប់អនុញាតិអាជីវកម្មជាមុនសិន និងធ្វើកន្លែងលាងកងរថយន្តអោយបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មមិនត្រូវលក់ខ្សាច់សើមនោះទេចៀសវាងហ៊ាទឹកនៅតាមផ្លូវសាធារណៈ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសារាចរ ណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និថាមពល៕







No comments:

Post a Comment

Pages