លោកឧត្តមសេនីយ៍ទោស្នងការ “ យើងត្រូវតែអោយបងប្អូនប្រជាពលរដ្ឋប្រែពីខ្លាចកម្លាំងសមត្ថកិច្ចចរាចរណ៍ មកចូលរួមគោរពច្បាប់ និងចេះស្រលាញ់អាយុជីវិតគាត់ និងក្រុមគ្រួសារ ” - BNP

Breaking

Tuesday, April 28, 2020

លោកឧត្តមសេនីយ៍ទោស្នងការ “ យើងត្រូវតែអោយបងប្អូនប្រជាពលរដ្ឋប្រែពីខ្លាចកម្លាំងសមត្ថកិច្ចចរាចរណ៍ មកចូលរួមគោរពច្បាប់ និងចេះស្រលាញ់អាយុជីវិតគាត់ និងក្រុមគ្រួសារ ”

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្ត បានបើកពិធីផ្សព្វផ្សាយអនុក្រឹតលេខ ៣៩ អនក្រ.បក ស្តីពីការប្រែសម្រួល អនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍អំពើរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមអំពីលោកលោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការរង និងលោកអធិការក្រុង ស្រុកទាំង៥  អធិការងទទួលការងារសណ្ដាប់ធ្នាប់ ជាពិសេសនាយ នាយរងការិយាល័យ និងនាយផ្នែក និងនាយរងផ្នែក នៃផែនការងារចរាចរណ៏និងសណ្ដាប់ធ្នាប់ទាំងអស់ផងដែរ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តអនុក្រឹតត្យលេខ៣៩ អនក្របកស្តីពីការប្រែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បកនេះ យើងជាកងកម្លាំងសមត្ថកិច្ចមុននឹងចុះអនុវត្តត្រូវតែត្រៀមលក្ខណៈអោយបានត្រឹមត្រូវគ្រប់គ្រាន់ ហើយទន់ភ្លន់តែមុឺងម៉ាត់ ។ លោកឧត្តមសេនីយ៍ស្នងការបានចង្អុលបង្ហាញអោយកងកម្លាំងសមត្ថកិច្ចត្រូវតែធ្វើការផាកពិន័យអោយបាន ចំពោះជនណាដែលប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរអោយបានតឹងរឹង និងច្បាស់លាស់ជាទីបំផុត ព្រោះការធ្វេសប្រហេសក្នុងការបើកបរលើដងផ្លូវគឺជាហេតុបង្កគ្រោះថ្នាក់បំផុត ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកម្លាំងសមត្ថកិច្ចត្រូវកែប្រែអោយបងប្អូនប្រជាពលរដ្ឋពីការខ្លាចកម្លាំងសមត្ថកិច្ច មកជាការគោរពច្បាប់ចរាចរណ៍ដោយខ្លួនឯង និងស្រលាញ់អាយុជីវិតទាំងអស់គ្នា ។

ក្រោយពីបញ្ចប់ពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តក៏បានចែកជូន ម៉ូតូចរាចរណ៍បន្ថែម ជូនអធិការដ្ឋាននគរបាលកំពង់សិលា អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សរុប០៤គ្រឿងទៀតដើម្បីសម្រួលដល់ការចុះអនុវត្តច្បាប់នាពេលខាងមុខនេះ ៕






No comments:

Post a Comment

Pages