ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសារនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ - BNP

Breaking

Wednesday, April 29, 2020

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសារនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការដាំដុះបន្លែធម្មជាតិជាលក្ខណៈគ្រួសារនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់ប្រជាពលរដ្ឋ ដែលងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ហើយការងារដាំដុះក៏ជាការងារងាយស្រួលសម្រាប់ក្រុមគ្រួសារនីមួយៗ ក្រៅពីការងារបង្កបង្កើនផលស្រូវ ដោយយកពេលទំនេយើងបន្ថែមការងារដាំបន្លែ ផ្លែឈើជាលក្ខណ:គ្រួសារបន្ថែមទៀត។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ក៏ដូចជាឃុំសង្កាត់នានានៅទូទាំងខេត្តព្រះសីហនុ បំផុសចលនានៃការដាំដុះបន្លែធម្មជាតិឱ្យកាន់តែផុលផុសនាពេលខាងមុខ។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដាំដុះបន្លែជាលក្ខណ:គ្រួសារ ប្រសិនបើមានការខ្វះខាតនូវលក្ខណ:បច្ចេកទេសដាំដុះណាមួយនោះ មន្ត្រីកសិកម្មនឹងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណ:ដាំដុះតាមបច្ចេកទេសថ្មី ទទួលបានផលច្រើន គ្មានជាតិគីមី ៕



No comments:

Post a Comment

Pages