កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ​ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ - BNP

Breaking

Thursday, April 23, 2020

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ​ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ

ខេត្តកំពត ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត​ ខែពិសាខ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣​ ខែ មេសា ឆ្នាំ ២០២០ នេះនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ​ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា​ ។  មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​ អនុប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបចំនួន​៣៨នាក់ (ស្រី១០នាក់)។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរអរគុណដល់ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក ដែលកន្លងមកបានធ្វើការឆ្លើយតបគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា និងខិតខំបន្តអនុវត្តសកម្មភាពការងារមនុស្សធម៌ឱ្យបានកាន់ល្អប្រសើរជាងនេះ និងបានជម្រុញឱ្យសាខា អនុសាខាក្រុង ស្រុក ខិតខំកៀរគរដល់សប្បុរសជនចូលរួមជាសម្ភារ និងថវិកា ដើម្បីចូលរួមខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "។

 ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមប្រធាន ក៏សូមឲ្យមន្ត្រីប្រតិបត្តិសាខា​ អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមបន្តតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ រួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ​ ហេីយសូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងបន្តចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល៕





No comments:

Post a Comment

Pages