មន្ត្រីសុខាភិបាលពិនិត្យស្វែងរកជំងឺកូវីដ១៩ ចំពោះជនជាតិចិន៥នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រកែច្នៃចេក ក្នុងស្រុកអូររាំងឪ - BNP

Breaking

Thursday, April 23, 2020

មន្ត្រីសុខាភិបាលពិនិត្យស្វែងរកជំងឺកូវីដ១៩ ចំពោះជនជាតិចិន៥នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រកែច្នៃចេក ក្នុងស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងស្រុកអូររាំងឳ លោកមេឃុំព្រះធាតុ កម្លាំងនគរបាលស្រុក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ បានសហការគ្នាចុះពិនិត្យឯកសារនានា និងពិនិត្យសុខភាពជនជាតិចិនចំនួន៥នាក់ ក្នុងនោះស្រី២នាក់ ដែលបានមកស្នាក់នៅ និងបម្រើការងារនៅរោងចក្រកែច្នៃចេក ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូពាមជាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជនជាតិចិនទាំង ៥នាក់នេះ មានឈ្មោះ និងកាន់ឯកសារលិខិតឆ្លងដែនរួមមាន៖ ទី១ ឈ្មោះ CHEN.ZHIQIANG មកពីខេត្ត JILIN ចូលមកកម្ពុជា ថ្ងៃ១៤ ខែមីនា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០, ទី២ ឈ្មោះ QIN.WEIDONG មកពីខេត្ត HEILONGJIANG ចូលមកកម្ពុជា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, ទី៣ ឈ្មោះ CHEN.HANCHAO មកពីខេត្ត JILIN ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាព ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០, ទី៤ ឈ្មោះ ZHOU.QI មកពីខេត្ត SHANDONG ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ និងទី៥ ឈ្មោះ JIN.HONGFENG មកពីខេត្ត HEILONG JIANG ចូលមកកម្ពុជាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

ការចុះត្រួតពិនិត្យនេះ ដើម្បីធានាថាជនជាតិចិនទាំង ៥នាក់នេះ មកដោយស្របច្បាប់ មានលិខិតឆ្លងដែនត្រឹមត្រូវ មិនបានស្នាក់នៅហួសកាលកំណត់ឡើយ ជាពិសេសនោះ ក៏បានធ្វើតេស្តសុខភាពផងដែរ ដើម្បីឲ្យដឹងច្បាស់ថាមានផ្ទុកជំងឺកូវីដ១៩ដែរ ឬអត់ គឺដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាល ការពារការឆ្លងបន្ត ក្នុងករណីពិនិត្យឃើញមានផ្ទុកវីរុសកូរ៉ូណា។

ក្រោយពីអាជ្ញាធរ មន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលធ្វើការសហការចុះត្រួតពិនិត្យ និងតេស្តសុខភាពរួចមក ជាលទ្ធផលឃើញថា ជនជាតិចិនទាំង ៥នាក់នេះ មានឯកសារគ្រប់គ្រាន់ និងសុខភាពមកដល់ពេលនេះមិនមានអ្វីគួរអោយកត់សំគាល់ទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅតែតាមសង្កេតសុខភាពជនជាតិចិនទាំង ៥នាក់នេះ ជាបន្តទៀតផងដែរ៕




No comments:

Post a Comment

Pages