លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ ​អមដំណើរ​ ឯកឧត្ដម​ ផាន់​ ចាន់ធុល​ អភិបាលខេត្ដប៉ៃលិន​ ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ - BNP

Breaking

Friday, April 24, 2020

លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ ​អមដំណើរ​ ឯកឧត្ដម​ ផាន់​ ចាន់ធុល​ អភិបាលខេត្ដប៉ៃលិន​ ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ

ខេត្តប៉ៃលិន៖ នាព្រឹក​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ផាន់​ ចាន់ធុល​ អភិបាល​ នៃគណៈអភិបាលខេត្ដប៉ៃលិន​ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ (​ ខ្យល់​កន្ត្រាក់​ )​ កាលពី​យប់​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២០​។ រួម​ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​ដឹង​នាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​អមដំណើរ​ ក្នុង​ការ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នេះផងដែរ​ ។

ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាង​លើ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​រួមមាន៖
-នៅស្រុកសាលាក្រៅ មានផ្ទះប្រជាពលរដ្ឋចំនួន ៦៥ខ្នងបានរងការខូចខាត ក្នុងនោះមាន៖ នៅក្នុងឃុំស្ទឹងកាច់ មានចំនួន០៣ខ្នង នៅក្នុងឃុំអូរអណ្ដូង មានចំនួន០៥ខ្នង នៅក្នុងឃុំស្ទឹងត្រង់ មានចំនួន៥២ខ្នង និងនៅក្នុងឃុំសាលាក្រៅ មានចំនួន០៥ខ្នង ។

-នៅក្រុងប៉ៃលិន ស្ថិតក្នុងសង្កាត់បរយ៉ាខា រងការខូចខាតរួមមាន៖ ផ្ទះចំនួន០៥ខ្នង សាលាសង្កាត់ ចំនួន០១ខ្នង តូបលក់ដូរ ចំនួន០២តូប ស្លាកគណបក្សប្រជាជន ០១ស្លាក ។

ចំណែកអំណោយ​ដែលឯកឧត្តមយកទៅផ្តល់ជូនក្នុង​មួយ​​ផ្ទះៗ​ដែលរងគ្រោះទទួល​បាន​៖ អង្ករ​ ចំនួន០១​ការ៉ុង មី​ ចំនួន០១​កេះ ត្រីខ​ ចំនួន០១​យួរ​ ទឹក​ត្រី​ ចំនួន០៤​ដប ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ដប៉ៃលិន​ បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយ​យក​ចិត្ត​ទុកដាក់​ និង​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា​សំរាប់អនាម័យ និងវិធីៗដែលក្រសួងបានណែនាំ ក្នងការការពារ​ និង​បង្ការ​កុំ​អោយ​ឆ្លង​ជំងឺ​ COVID-19 ​ផងដែរ​។





No comments:

Post a Comment

Pages