សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ដែលសប្បុរសជន ជូនដល់ សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ - BNP

Breaking

Wednesday, April 8, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ដែលសប្បុរសជន ជូនដល់ សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាននាំយកអំណោយមនុស្សធម៌ដែលសប្បុរសជន បានផ្តល់តាមរយៈរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនដល់ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

ក្នុងពិធីនោះ ឯកឧត្តម បាននាំយកនូវថវិកា និងសម្ភារមួយចំនួនដូចជា៖អង្ករ ៤០បាវ មីកញ្ចប់ ៤កេសធំ ត្រីខកំប៉ុង ៤កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០ ដប ខ្ទឹមស ១០គីឡូក្រាម ទឹកដោះគោ ១០ កេស   ម៉ាស ២៤០០ម៉ាស ភេសជ្ជៈប៉ូវកម្លាំង U-Power ១០កេស អាល់កុល ១កាន សាប៊ូ ១៤៤ដុំ និងថវិកាចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រៀល) ជូនដល់សមាគម ក្នុងនោះផងដែរលោកគ្រូអ្នកគ្រូ ចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០ រៀល (មួយរយពាន់រៀល) និងសិស្សានុសិស្សជាក្មេងកំព្រាចំនួន ៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល(ម្ភៃពាន់រៀល)។





No comments:

Post a Comment

Pages