អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយជាថវិកាចំនួន២០០០ដុល្លារ ពីតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ - BNP

Breaking

Thursday, April 9, 2020

អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយជាថវិកាចំនួន២០០០ដុល្លារ ពីតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន ២០០០ដុល្លារ ពីតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូនអំណោយជាថវិកា ដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនេះពិតជាសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមដែលប្រទេសជាតិយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្នគឺជំងឺកូវីដ១៩ ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ៕



No comments:

Post a Comment

Pages