ឯកឧត្តមអភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត - BNP

Breaking

Wednesday, April 8, 2020

ឯកឧត្តមអភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នាសាលប្រជុំសន្និសីទខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កងកម្លាំងមកពីអង្គភាព ទាំងបីក្នុងខេត្ត រួមមានស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នារយៈពេលកន្លងមកតែងបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ បង្ការ និងទប់ស្កាត់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត។

ដោយក្នុងនោះ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ ទាំងកំលាំងកាយចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ពិសេសក្នុងស្ថានការណ៍ប្រទេសជាតិយើងដែលកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងបានចូលរួម យ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការ ផ្សព្វផ្សាយជាសារសម្លេង របស់ក្រសួងសុខាភិបាលស្តីពីវិធានការអនាម័យសុខភាព ការត្រៀមបំរុង កន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាងនិងការចូលរួមអនុវត្តសកម្មរបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានថាខ្លាំងបន្ថែមទៀត ពិសេសត្រូវចូលរួមនឹងខិតខំអោយបានសកម្មក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តឲ្យមានលក្ខណៈល្អប្រសើរឡើង។







No comments:

Post a Comment

Pages