លោក ងិន​ ហ៊ុន​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង​ បានចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី​ ឃុំទឹកហូត​ ស្រុករលាប្អៀរ - BNP

Breaking

Friday, April 17, 2020

លោក ងិន​ ហ៊ុន​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង​ បានចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី​ ឃុំទឹកហូត​ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នាថ្ងៃព្រហ​ស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៣៤ ត្រូវនឹងថ្ងៃទី​១៦ ខែមេសា​ ឆ្នាំ២០២០​ ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង​ ដឹកនាំដោយលោក ងិន​ ហ៊ុន​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណេីរប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនសាទ ដើម្បីចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី​ ឃុំទឹកហូត​ ស្រុករលាប្អៀរ​ ដេីម្បីសិក្សាពីស្ថានភាពជាក់ស្តែងក្នុងការជំរុញការដាំដុះបន្លែ​ ធ្វេីយ៉ាងណាជួយកសិក​រ​ អោយមានលទ្ធភាពដាំបន្លែបានពេញមួយរដូវ​ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក​។

ក្នុងខណ:ពេលដែលប្រទេសជាតិ​ ក៏ដូចជាសកលលោកទាំងមូលដែលកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩​។ បន្ទាប់មកប្រតិភូ និងក្រុមការងារបានបន្តដំណេីរទៅពិនិត្យស្ថានភាពដាំដុះដំណាំបន្លែនៅភូមិ​ កំពង់ត្រឡាចក្រោម​ ឃុំកំពង់ត្រឡាច​ ស្រុកកំពង់ត្រឡាច​ ក្នុងន័យជួយគាំទ្របច្ចេកទេស​ និងប្រពន្ធ័ស្រោចស្រព​ដោយតំណក់ និងសាច សំដៅធ្វេីយ៉ាងណាអោយសហគមន៍កសិកម្ម​ និងកសិករផលិតបន្លែ​ អាចដាំបន្លែបានពេញមួយឆ្នាំ។

ក្រោយពីបានពិនិត្យ​ស្ថានភាពនិងជួបជាមួយកសិករ​ និងអាជ្ញាធរមូលដ្ឋានរួចមក​ ប្រតិភូក្រសួងកសិកម្ម​ បានជម្រាបជូនកសិករថានឹងយកបញ្ហាខ្វះខាតទឹកនិងប្រពន្ធ័ស្រោចស្រព​ ទៅសិក្សាលម្អិត​ និងពិនិត្យលទ្ធភាព​ ក្នុងការឆ្លេីយតបជូនកសិករវិញនាពេលដ៏ឆាប់ខាងមុខនេះ​ ៕





No comments:

Post a Comment

Pages