អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីសម្រុកចេញទៅស្រុកកំណើតកន្លងមក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ - BNP

Breaking

Saturday, April 18, 2020

អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីសម្រុកចេញទៅស្រុកកំណើតកន្លងមក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានស្នើអោយអភិបាលស្រុក ក្រុង ទាំងអស់ ពិសេសមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកខ្ពស់ ចំពោះកម្មករ កម្មការិនី ដែលមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវចាត់វិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាចាំបាច់លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីសម្រុកចេញទៅស្រុកកំណើតកន្លងមក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយឱ្យនៅកន្លែងស្នាក់នៅរបស់ខ្លួន ព្រមទាំងតាមដានក្នុងការអនុវត្តវិធានការ ចត្តាឡីស័ក និងត្រួតពិនិត្យតាមដានសុខភាព ពីក្រុមគ្រូពេទ្យជំនាញ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងបែបនេះក្នុងកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីត្រួតពិនិត្យលទ្ធផល ការអនុវត្តការងារកន្លែងមក និងទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។

ឯកឧត្ដមអភិបាល បានកោតសរសើរចំពោះលទ្ធផល ការអនុវត្តការងារ របស់គណៈកម្មការខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងមក ដែលបានទប់ស្កាត់បានទាន់ពេលវេលា នូវការរីករាលដាលនៃជំងឺកូវីដ១៩កន្លងមក។

ឯកឧត្ដមបន្តថា ក្នុងខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ តែដោយមានការយកចិត្តទុកដាក់ពីក្រុមការងារខេត្ត និងក្រុមគ្រូពេទ្យជំនាញ បានពិនិត្យព្យាបាល ពួកគាត់ទាំង២នាក់ បានជាសះស្បើយ និងបានដាក់ប្រជាពលរដ្ឋដែលបានស្និទ្ធស្នាលអ្នកជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ជាលទ្ធផលមិនមានអ្នកឆ្លងបន្តឡើយ។

ជាងនេះទៅទៀត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានដោះស្រាយផលប៉ះពាល់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រដល់លំនៅឋាន ក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាលផងដែរ។






No comments:

Post a Comment

Pages