លោកអភិបាលរងខេត្តកែប នាំយកនូវទេយ្យទាន និងបច្ច័យកសាង ទៅប្រគេនជូនវត្តភ្នំលាវ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ - BNP

Breaking

Friday, April 17, 2020

លោកអភិបាលរងខេត្តកែប នាំយកនូវទេយ្យទាន និងបច្ច័យកសាង ទៅប្រគេនជូនវត្តភ្នំលាវ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ

ខេត្តកែប៖ នាព្រឹកថ្ងៃ​សុក្រ​ ទី១៧​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ លោក ងិន ងិនដា អភិបាលរងខេត្តកែប រួមជាមួយ​ លោកអភិបាលស្រុកដំណាក់ចង្អេីរ​ សមាជិកា​ក្រុមប្រឹក្សា​ស្រុក​ និងក្រុមការងារ បាននាំយកនូវទេយ្យទាន និងបច្ច័យកសាង មួយចំនួនទៅប្រគេនជូនវត្តភ្នំលាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប ។

ទេយ្យទាន និងបច្ច័យកសាង រួមមាន អង្ករ ចំនួន៦បាវ(៣០០គីឡូក្រាម​)​,​ មី ចំនួន៣កេស, ទឹកត្រី ចំនួន៣យួរ,​ ទឹកសុទ្ធ ចំនួន៣០យួរ,​ ទឹកអាល់កុល ចំនួន៥លីត្រ,​ ក្រម៉ា ចំនួន១០០ក្រម៉ា និងបច្ច័យកសាង ១,៣៧០,០០០៛ ។

លោកអភិបាលរងខេត្តកែប មានប្រសាសន៍ថា ទេយ្យទាន និងបច្ច័យកសាង ដែលប្រគេនជូនវត្តភ្នំលាវ ជាការចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីរាលដាលនៃវីរ៉ុស កូវីដ-១៩ (Covid-19) ក្នុងនោះប្រគេនព្រះសង្ឃក្នុងមួយអង្គ ២០,០០០៛​ (ស្មេីនឹង២០០,០០០៛​) ជូនតាជី យាយជី ចំនួន៥០នាក់​ ក្នុងម្នាក់​ៗ ក្រម៉ា ១ បច្ច័យ ៥,០០០៛​ (ស្មេីនឹងក្រម៉ា៥០​ ថវិកា២៥០,០០០៛) ៕





No comments:

Post a Comment

Pages