ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម - BNP

Breaking

Wednesday, April 15, 2020

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្ថាប័ន អង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

សូមជម្រាបថា ច្បាប់នេះមានគោលបំណងដាក់ចេញនូវវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការរៀបចំចាត់ចែង និងត្រួតពិនិត្យ ការប្រតិបត្តិវិធានការទាំងនោះ។ ជាងនេះទៀត ច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ប្រតិបត្តិច្បាប់នេះ ត្រូវអនុវត្តសម្រាប់ទប់ស្កាត់ និងត្រួតពិនិត្យការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕






No comments:

Post a Comment

Pages