ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត គ្រុប និងមជ្ឈមណ្ឌលព្រីនស៍ ម៉ាណ័រ ផ្តល់ម៉ាស់ ចំនួន៦កេស ស្មើនិង៦០ប្រអប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ - BNP

Breaking

Wednesday, April 15, 2020

ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត គ្រុប និងមជ្ឈមណ្ឌលព្រីនស៍ ម៉ាណ័រ ផ្តល់ម៉ាស់ ចំនួន៦កេស ស្មើនិង៦០ប្រអប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក Xu zhixing នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត គ្រុប និងមជ្ឈមណ្ឌលព្រីនស៍ ម៉ាណ័រ និងក្រុមការងារ បានអញ្ជើញសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងដើម្បីស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងទឹកដីខេត្តកណ្តាលផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជម្រាបជូនពីសក្ដានុពលរបស់ខេត្តកណ្ដាល មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម  និងទេសចរណ៍ ជាវិស័យគោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ 

ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តកណ្តាលមានភូមិសាស្ត្រល្អ គឺហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូចនេះ ខេត្តកណ្ដាល ជាខេត្តមួយដែលមានសក្កានុពលល្អ សម្រាប់ក្រុមហ៊ុននានា ចូលមកវិនិយោគ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត គ្រុប និងមជ្ឈមណ្ឌលព្រីនស៍ ម៉ាណ័រ បានជូនជាកាដូរអនុស្សាវរីយ៍ និងបានផ្តល់សំភារះមានម៉ាស់ ចំនួន៦កេស ស្មើនិង៦០ប្រអប់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩៕






No comments:

Post a Comment

Pages