កិច្ចអន្តរាគមន៍ជួយជម្លៀសពលរដ្ឋចំនួន ៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសបញ្ហាករណីបាក់-ស្រុតច្រាំងទន្លេ - BNP

Breaking

Tuesday, April 14, 2020

កិច្ចអន្តរាគមន៍ជួយជម្លៀសពលរដ្ឋចំនួន ៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីបញ្ជៀសបញ្ហាករណីបាក់-ស្រុតច្រាំងទន្លេ

កំពង់ចាម៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន  ៥ គ្រួសារ ដែលបានរុះរើផ្ទះដោយសារបារម្ភខ្លាចការបាក់-ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដោយមានមន្ទីរជំនាញ និង អាជ្ញាធរស្រុកចូលរួមជាមួយបានចុះទៅពិនិត្យជាក់ស្តែង នៅចំណុចប្រះដី តាមបណ្តោយមាត់ទន្លេ ដោយបានសង្កេតឃើញថា ច្រាំទន្លេនៅទីនោះ ពុំទាន់មានការបាក់ស្រុតនៅឡើយទេ រីឯដីប្រះតាម បណ្តោយមាត់ទន្លេ វាគ្រាន់ជាការស្រុតដីធម្មតាដោយសារទឹកភ្លៀងហូរដក់ ហើយបានជ្រាបចូលទៅក្នុងដី កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា។ ម្យ៉ាងទៀត ច្រាំទន្លេនៅចំណុចនោះ នៅឃើញមានបាវខ្សាច់ទប់ច្រាំង នៅមានសភាពដូចដើមនៅឡើយ ពុំទាន់មានការបាក់ស្រុតឡើយ ក្រោយពីមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះមកសាងសង់ទប់បាវខ្សាច់(geotextile) ក្នុងឆ្នាំ២០១៩កន្លងមក។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែកអំណោយជូនប្រជាពលរដ្ឋទាំង០៥គ្រួសារ ដែលបានរុះរើផ្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្គ៥០គីឡូក្រាម,មី២កេសតូច,ត្រីខកំប៉ុង ២យួរ,ទឹកត្រី២ យួរ,ទឹកស៊ីអ៊ីវ២យួរ,កៅស៊ូតង់០១ និងថវិកា ៥ ០០០ ០០០ រៀល។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានបន្តចុះត្រួតពិនិត្យ និងពង្រឹងកំលាំងអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល លេខៈ០២ បប. នៅ ស្ពានបឹងរៃ ព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដោយបាននាំអំណោយមកចែកជូនកងកំលាំងរួមមាន៖ អង្ករ១០០គីឡូក្រាម, មី០១កេសធំ, ម៉ាស់២០០, ទឹកអាល់កុល ១០លីត្រ,ចែលអាល់កុល ០៥ដប , ថវិកាចំនួន ១ ០០០ ០០០ រៀល និងក្រម៉ា៥៣ ចែកដល់កំលាំងឈរជើង សម្រាប់បន្តការងាររបស់ខ្លួនក្នុងគោលដៅប្រយុទ្ធទប់ស្កាត់ នឹង ការរីករាលដាលនៃជំងឺ កូវីដ-១៩៕





No comments:

Post a Comment

Pages