ថ្នាក់ដឹកនាំខេត្តនិងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្ត និងសប្បុរសជនជូនដល់ភូមិទាំង ១៦ភូមិ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងបន្តចុះសួរសុខទុក្ខកងកំលាំងប្រចាំការនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ - BNP

Breaking

Wednesday, April 15, 2020

ថ្នាក់ដឹកនាំខេត្តនិងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្ត និងសប្បុរសជនជូនដល់ភូមិទាំង ១៦ភូមិ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងបន្តចុះសួរសុខទុក្ខកងកំលាំងប្រចាំការនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប និង អាជ្ញាធរស្រុក តំណាង ស ស យ ក និងយុវជនក្រុមការងារ លោកមេឃុំ បាននាំយកអំណោយ និងថវិកាមួយចំនួនជូនដល់លោក មេភូមិ អនុភូមិ និងសមាជិកទាំង១៦ ភូមិ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងបន្តសួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់កងកំលាំងប្រចាំការនៅព្រំប្រទល់ខេត្តខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនិង ៥០ ម៉ាស់ សាប៊ូលាងដៃ ៦ដុំ និងថវិកា ១០ម៉ីនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ។ ជាមួយគ្នានេះ លោកក៏បានផ្តល់ថវិកា និងភេសជ្ជះ បន្ថែមផ្ទាល់របស់លោកអភិបាលរងខេត្ត រួមមាន: ប្រជាការពារ ២នាក់ ក្នុង១ នាក់ ៥ម៉ឺនរៀល ក្រុមការងារប្រចាំការនៅស្នាក់ការផ្សព្វផ្សាយការអប់រំពីវីរុសCovide19 ចំនួន ១២ម៉ឺនរៀល កងកំលាំងប្រចាំការនៅប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ ចំនួន ៤០ម៉ឺនរៀល ភេសជ្ជះប៉ូវកំលាំង ៥ កេស ស្រាបៀរចំនួន ១០កេស និងភេសជ្ជះប៉ូវកំលាំងក្នុង១ភូមិ ១ កេស ផងដែរ៕




No comments:

Post a Comment

Pages