រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តចំនួន៤កន្លែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង - BNP

Breaking

Tuesday, April 21, 2020

រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តចំនួន៤កន្លែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹងដល់សាធារណ:ជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ដឹងថា៖
ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍មូលដ្ឋាន​ និងយោងតាមកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកផុស បានសម្រេច​ផ្អាកដំណើរការជាបណ្តោះអាសន្ន សំរាប់តំបន់កំសាន្តនានាក្នុងស្រុកទឹកផុស ចំនួន០៤កន្លែង ។

តំបន់កំសាន្តនានាក្នុងស្រុកទឹកផុសចំនួន០៤កន្លែងដែលត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងនោះរួមមាន​៖
១.រមណីយដ្ឋានទឹកធ្លាក់ ស្រែអំពិល
២.រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាល
៣.រមណីយដ្ឋានទឹកធ្លាក់ អន្លង់ស្វាយ
៤.សួនផ្កាដីថ្មីក្រាំងស្គារត្បូង

ក្នុងនោះដែរ រដ្ឋបាលស្រុកទឹកផុស ក៏បានបញ្ជាក់បន្ថែមពីការផ្អាកគ្រប់កន្លែងដទៃទៀតក្នុងស្រុកទឹកផុស ដែលមានការប្រមូលផ្តុំមនុស្សច្រើន ជាកត្តានាំឲ្យមានការឆ្លង និងចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ចំពោះការបើកដំណើរការឡើងវិញនៅពេលណានោះ រដ្ឋបាលស្រុកនឹងជូនដំណឹងនៅពេលក្រោយ ៕






No comments:

Post a Comment

Pages