អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បាននាំយកចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា ចំនួន ១៩គ្រួសារ នៅក្នុងស្រុករលាប្អៀរ - BNP

Breaking

Wednesday, April 22, 2020

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បាននាំយកចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា ចំនួន ១៩គ្រួសារ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២០​ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ុន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា រស់នៅភូមិគល់គប់ ឃុំស្រែថ្មី​ ០៩គ្រួសារ​ និងភូមិព្រៃមូល ឃុំព្រៃមូល​ ១០គ្រួសារ​ ក្នុងស្រុករលាប្អៀរ សរុបចំនួន ១៩គ្រួសារ។

នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ​ ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ​ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនដល់ពួកគាត់។

អំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស, ឃីត ០១កញ្ចប់ (មុង ០១ ភួយ ០១ សារុង ០១ និង ក្រមា ០១) និងថវិកា ៣០,០០០រៀល ៕








No comments:

Post a Comment

Pages