ឯកឧត្តម វ៉ា ថន អញ្ជើញទទួលថវិការបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ - BNP

Breaking

Tuesday, April 21, 2020

ឯកឧត្តម វ៉ា ថន អញ្ជើញទទួលថវិការបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃចន្ទ ១៣រោច ខែចេត្រ ទោស័ក ឆ្នាំជូត ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញទទួលថវិកាចំនួន៦.០០០.០០០រៀល ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ ទុកសម្រាប់បម្រើការងារ និងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងខេត្ត របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ដឹកនាំដោយ លោក ហ៊ឹម ស្រ៊ុង ជាប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ៖ សម្រាប់ខេត្តក្រចេះ គឺមានមណ្ឌលច័ត្តាឡីស័ក ចំនួន ០៤កន្លែង ដោយទីតាំងទី១នៅក្នុងក្រុងក្រចេះ ទី២នៅស្រុកស្នួល ទី៣នៅស្រុកឆ្លូង និងទី៤នៅស្រុកចិត្របុរី ។ ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ នេះ ចំនួនអ្នកផុតកំណត់ការដាក់នូវដោយឡែកចំនួន៤៤១នាក់ និងដាក់ដោយឡែកពលករចំនួន៣៨នាក់ ឋិតនៅក្នុងការគ្រប់គ្រងរបស់ច័ត្តាឡីស័កខេត្ត-ស្រុក-ក្រុង ក្នុងនោះខេត្ត។

ឯកឧត្តមអភិបាលខេត្តបន្តថា ៖ថវិកាទាំងអស់នេះ រដ្ឋបាលខេត្តនឹងរៀបចំចាត់ចែងសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាពជំងឺកូវីដ-១៩ ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក លោកស្រី សមាជិកសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយការចម្លង នៃមេរោគកូវីដ-១៩ ទៅដល់អ្នកដទៃ និងសហគមន៍ ហើយសូមជួយបន្តសហការ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូន និងអ្នកទៃ នៅក្នុងសហគមន៍ឲ្យបានដឹងពីការធ្វើអនាម័យ និងការពារពីមេរោគកូវីដ-១៩នេះផង ។





No comments:

Post a Comment

Pages