ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ - BNP

Breaking

Monday, April 20, 2020

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបំរើឱ្យការងារបង្កា ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ហើយទាំងនេះជាកាយវិការមនុស្សធម៌ ចេះជួយគ្នា ក្នុងគ្រាដែលមានអាសន្ន ៕






No comments:

Post a Comment

Pages