ការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩(COVID-19) នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ - BNP

Breaking

Friday, March 27, 2020

ការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩(COVID-19) នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិរួមមក មន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ផ្តើម អនុវត្តន៍វិធានការ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19) មានដូចខាងក្រោម ៖

១. បានបង្កើតក្រុមការងារ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩(COVID-19)។

២. បានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការបង្ការ ការឆ្លងរាលដាលវិរ៉ុស COVID-19 ដល់មន្ត្រីក្រោមឱវាទ នៃមន្ទីរប្រឆាំងគ្រឿងញៀន ។

៣.បានបង្កើតក្រុមត្រួតពិនិត្យសុខភាពជាប្រចាំ នៅច្រកទ្វារចូលអង្គភាព ដែលបាននិងកំពុង
   ធ្វើសកម្មភាព ដូចខាងក្រោម៖
• ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ មុន និងក្រោយពេលធ្វើការងារ ត្រូវលាងដៃ ដោយអាល់ កុល ត្រូវវាស់កម្តៅត្រួតពិនិត្យសីណ្ហភាព និងត្រូវពាក់ម៉ាស់ ។
• ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនទាំងអស់ ក្រោយពេលឃាត់ខ្លួនបាននៅ កន្លែងកើតហេតុ ត្រូវលាងដៃដោយអាល់កុល និងត្រូវពាក់ម៉ាស់។ បន្ទាប់មកត្រូវបញ្ជូន មកអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន  ពេលមកដល់ និងក្នុងកំឡុងពេលឃាត់ខ្លួន បណ្តោះអាសន្ននៅអង្គភាព ត្រូវលាងដៃដោយអាល់កុល វាស់កម្តៅត្រួតពិនិត្យសីណ្ហ ភាព និងត្រូវពាក់ម៉ាស់ ជាប់ជាប្រចាំ ។
• ភ្ញៀវមកទំនាក់ទំនងការងារផ្សេងៗទាំងអស់ មុនពេលចូល អង្គភាពមន្ទីរប្រឆាំងគ្រឿង ញៀន ត្រូវលាងដៃដោយអាល់កុល វាស់កម្តៅត្រួតពិនិត្យសីណ្ហភាព និងត្រូវពាក់ម៉ាស់ ៕




No comments:

Post a Comment

Pages