ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃ - BNP

Breaking

Saturday, March 28, 2020

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃ

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលិខិតលេខ០០៣ សណន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅព្រឹកថ្ងៃសៅរ៍៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ។

អញ្ជើញចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់ក្រុមការងារដែលទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងមកពីប្រទេសថៃ នូវចំណុចមួយចំនួនដូចខាងក្រោម ៖
១- ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ។
២- ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនពួកគាត់មកកាន់លំនៅដ្ឋាន រួមទាំងការឧបត្ថម នូវម្ហូបអាហារ ទឹក សម្ភារ និងថ្នាំពេទ្យជាដើម។
៣- ត្រូវយកចិត្តទុកដាក់គិតគូពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
៤- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមខ្នងផ្ទះដែលប្រជាពលរដ្ឋទើបមកពីថៃដោយណែនាំ ពួកគាត់ឱ្យដាក់ខ្លួនដាច់ដោយឡែករយះពេល១៤ថ្ងៃ ស្របតាមនិតិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើតសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន។





No comments:

Post a Comment

Pages