ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្ត ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 - BNP

Breaking

Saturday, March 28, 2020

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្ត ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ខេត្តព្រះសីហនុ៖ រឹកថ្ងៃសៅរ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្ត ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ បំរើឱ្យការងារបង្ការ ការពារ ទប់ស្កាត់ជំងឺ Covid-19 នៅខេត្តព្រះសីហនុ ហើយកាយវិការមនុស្សធម៌ជួយគ្នាក្នុងគ្រាដែលខេត្តយើងបច្ចុប្បន្នកើតមានជំងឺ Covid-19 លើជនជាតិបារាំងមកជាក្រុម មកកាន់ខេត្តព្រះសីហនុ និងជនជាតិខ្មែរ ២នាក់(ជាអ្នកបកប្រែ) ។

ឯកឧត្តម គួច ចំរើន ក៍បានធ្វើការណែនាំដល់មន្ទីរធម្មការ ក៍ដូចជាអាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលគ្រប់វត្តអារាម ក្នុងខេត្ត ក្រែងមានវត្តណាខ្វះខាតស្បៀងអាហារ ខណៈដែលពេលនេះ ព្រះសង្ឃមិនអាចចេញទៅបិណ្ឌបាតបានដោយសារតែជំងឺ Covid-19 កំពុងកើតឡើង ទន្ទឹមនោះក៏ត្រូវមើលមណ្ឌលកុមាកំព្រារ ប្រសិនខ្វះខាតស្បៀង រដ្ឋបាលខេត្តនឹងជួយឧបត្ថម្ភ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តផ្សព្វផ្សាយសាររបស់ក្រសួងសុខាភិបាលស្តីអំពីវិធានការការពារ ទប់ស្កាត់ និងCovid-19 នៅតាមទីប្រជុំជន សាលារៀន វត្តអារាមដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យពួកគាត់មានការយល់ដឹងចូលរួមបង្ការ ទប់ស្កាត់ Covid-19 ព្រោះមានតែវិធានផ្សព្វផ្សាយដល់មហាជនទេ ទើបមានប្រសិទ្ធិភាព និងចៀសផុតពីការឆ្លង Covid-19 នៅក្នុងខេត្តព្រះសីហនុ។ មកដល់ពេលនេះ ខេត្តព្រះសីហនុមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ ឆ្លងជំងឺ Covid-19 នេះទេ គឺមានតែការនាំចូលមកពីក្រៅប្រទេសដូចជា ជនជាតិចិន ១នាក់ បារាំង ៣៣នាក់  និងខ្មែរ ២នាក់ ជាអ្នកបកប្រែ គឺមកពីខេត្តផ្សេងៗចូលមកខេត្តព្រះសីហនុ ក្នុងនោះមានជនជាតិចិនម្នាក់ បានជាសះស្បើយ ហើបានត្រឡប់ទៅប្រទេសកំណើតវិញផងដែរ៕



No comments:

Post a Comment

Pages