ក្រុមការងារចម្រុះចុះត្រួតពិនិត្យតាមដានរកប្រភព និងការចាត់វិធានការទីតាំងការលក់អាល់កុលក្លែងក្លាយក្នុងខេត្តសៀមរាប - BNP

Breaking

Friday, March 27, 2020

ក្រុមការងារចម្រុះចុះត្រួតពិនិត្យតាមដានរកប្រភព និងការចាត់វិធានការទីតាំងការលក់អាល់កុលក្លែងក្លាយក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ ដោយយោងតាមណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្ដីពីការដាក់ចេញវិធានការអោយមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យ និងតាមដានជាបន្ទាន់នូវផលិតផលទំនិញចាំបាច់មួយចំនួននៅទូទាំងប្រទេស នៅរសៀល ថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងឱសថស្ថានចំនួន០៣ កន្លែងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលដាក់លក់អាល់កុលក្លែងក្លាយ(មេតាណុល) សំរាប់លាងដៃសម្លាប់មេរោគ ដែលសារធាតុនេះធ្វើឱ្យប៉ះពាក់ស្បែក និងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក និងអាចបង្ករគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការយកទៅប្រើប្រាស់លាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញឱសថស្ថានតែ០២កន្លែងប៉ុណ្ណោះដែលនៅមានសល់អាល់កុលក្លែងក្លាយ(មេតាណុល) រីឯឱសថស្ថានមួយទៀត មិនមានអាល់កុលលក់ទៀតទេ (អស់អាល់កុល) ។

បន្ទាប់មកក្រុមការងារបានធ្វើការដកហូតអាល់កុលក្លែងក្លាយពីឱសថស្ថានទាំងពីរបានចំនួន ៦៤.៥៣លីត្រ ដែលក្នុងនោះមាន
-អាល់កុល1កាន ចំណុះ៣០លីត្រ ចំនួន០១កាន
-អាល់កុលដបចំណុះ ៥០០មីលីលីត្រ ចំនួន៤២ដប ឬស្មើនឹង ២១លីត្រ និង
-អាល់កុលដបចំណុះ ៣៣០មីលីលីត្រ ចំនួន៤១ដប ស្មើនឹង ១៣.៥៣លីត្រ។

លើសពីនេះ ក្រុមកាងារបានបន្តស្រាវជ្រាវរកទីតាំចែកចាយផ្សេងៗក្នុងខេត្ត ប៉ុន្តែទីតាំងទាំងនោះពុំមាននៅសល់អាល់កុលលក់ទៀត។ ម្យល់ាងទៀតក្រុមការងារបានបន្យពិនិត្យតាមផ្ទះលក់នានា ដោយដកហូតបានអាល់កុលក្លែងក្លាយចំណុះ៥០០ មល បានចំនួន៥៧ដប សរុបស្មើនិង ២៨.៥០ លីត្រ បន្ថែមទៀត សរុបលទ្ធផលទាំង០២ថ្ងៃ ក្រុមការងារដកហូតបានចំនួន ៩៣លីត្រ។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានអោយម្ចាស់ឱសថស្ថាន និងអ្នកលក់ទាំងនោះធ្វើកិច្ចសន្យាផ្ដិតមេដៃបញ្ឈប់ការលក់ ផលិតផលក្លែងក្លាយ​ មិនមានស្លាកសញ្ញាត្រឹមត្រូវ បន្តទៀតចំពោះមុខសមត្ថកិច្ចទាំងអស់ ក្នុងករណីយដែលមិនរាងចាល យើងនិងអនុវត្តតាមផ្លូវតុលាការ។ ក្រុមការងារក៏បានណែនាំអោយគាត់ទិញ លក់ ត្រូវមានវិក័យប័ត្រ ប្រភព និងមានស្លាកសញ្ញាត្រឹមត្រូវច្បាស់លាស់ ដើម្បីជៀសវាងការលក់តម្លើងថ្លៃហួសហេតុដែលធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់៕






No comments:

Post a Comment

Pages