អភិបាលខេត្តកណ្តាល បានដឹកនាំគណៈកម្មការ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែន - BNP

Breaking

Saturday, March 21, 2020

អភិបាលខេត្តកណ្តាល បានដឹកនាំគណៈកម្មការ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែន

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈកម្មការ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្រុកកោះធំ ដោយមានការចូលរួមពីឯកឧត្ត លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធនានា។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ អជ្ញាធរត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរឆ្លងកាត់ព្រំដែនចាប់ពី ២៣:៥៩  យប់ ថ្ងៃទី 20 ខែមីនាឆ្នាំ ២០២០នេះ តទៅ។ ត្រូវរឹតបន្តឹងការត្រួតពិនិត្យចរាចរណ៍មនុស្ស និងទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែន ហើយ
ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅតែអនុវត្តធម្មតាដោយគ្មានការរាំងស្ទះ។

ឯកឧត្តមអភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំមានការភ័យខ្លាចចំពោះជំងឺ កូវីដ-១៩នេះ ពីព្រោះជំងឺនេះគឺអាចព្យាបាលបាន ហើយខេត្តក៍បានត្រៀមនូវវិធានការការពារ ទប់ស្កាត់ និងព្យាបាលរួចហើយ នៅតាមមន្ទីរពេទ្យបង្អែកទាំង១១ ក្រុង-ស្រុកក្នុងខេត្ត ។ ឯកឧត្តមបានបន្ថែមថាទោះជាយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ។

ក្នុងឱកាសនោះឯកឧត្តមអភិបាល ក៏បានចុះត្រួតពិនិត្យជាក់ស្ដែងផ្ទាល់នៅតាមច្រកទ្វារព្រំដែនជ្រៃធំ-ឡុងប៉ិន រវាងខេត្តកណ្ដាលនៃព្រះរាជាណចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។




No comments:

Post a Comment

Pages