រដ្ឋបាលសង្កាត់គោកចក បានរៀបចំទិវាបរិស្ថាន​ ដេីម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបញ្ហាសុខភាព​ និងអនាម័យការពារជំងឺឆ្លង - BNP

Breaking

Saturday, March 21, 2020

រដ្ឋបាលសង្កាត់គោកចក បានរៀបចំទិវាបរិស្ថាន​ ដេីម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបញ្ហាសុខភាព​ និងអនាម័យការពារជំងឺឆ្លង

ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក​ បានដឹកនាំក្រុមការងារ​ រៀបចំទិវាបរិស្ថាន ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្វែងយល់អំពីបញ្ហាសុខភាពជាចម្បង ដោយផ្តោតទៅលើការរស់នៅស្អាត ហូបចុកមានអនាម័យ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់​ មន្ត្រីនគរបាលប៉ុស្តិ៍ និងមកពីតាមបណ្តាភូមិមួយចំនួនដូចជា​ ភូមិត្រពាំងសេះ​ ភូមិវាល​ ភូមិទក្សិណខាងត្បូង​ ភូមិគោកតាចាន់ ភូមិខ្វៀន​ ភូមិគោកបេង​ ភូមិគោកត្នោត​ ភូមិនគរក្រៅ​ បុគ្គលិកអង្គការ​ ព្រមជាមួយនឹងយុវជន​ ប្រជាពលរដ្ឋ សរុបចំនួន​៣៨៨នាក់ ស្រី ១៧០នាក់ ។

ក្នុងនោះដែរលោកចៅសង្កាត់​ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអោយយកចិត្តទុកដាក់លើការ​សំអាតក្នុងបរិវេណជុំវិញផ្ទះ និងតាមដងផ្លូវសាធារណៈជាដើម ជាពិសេស ការវេចខ្ចប់ និងការទុកដាក់សំរាមអោយបានត្រឹមត្រូវ។

ជាងនេះទៅទៀតសប្បុរសជនឈ្មោះ ស្ទៀល ដារ៉េល ភេទ ប្រុស ជនជាតិ អូស្រ្តលី បានមកដាក់គម្រោងជួយទៅលើបរិស្ថាននេះរយៈពេល៥ឆ្នាំ ក្នុងនោះដែរលោកបានឧបត្ថមបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ២៧៦កន្លែង អណ្តូងទឹកចំនួន ៩៧កន្លែងព្រមទាំងមានសាប៊ូ និងថងដាក់សំរាមសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ៕






No comments:

Post a Comment

Pages