ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបផទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត - BNP

Breaking

Friday, March 20, 2020

ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបផទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត

ខេត្តក្រចេះ៖ នៅព្រឹកថៃ្ងសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំបន្ត២០២០ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ។

ក្នុងរបស់របាយការណ៍របស់លោក ឈ្នាង សុវុត្ថាប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ៖ បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកសរុបចំនួន៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន១៤កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាជន និងអគារមណ្ឌលសុខភាពចំនួន៨ កំពង់សាងសង់ -អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន២៤.២៨៦នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន២១.០៦១នាក់ -អ្នកជំងឺស្លាប់ចំនួន១៧៨នាក់ ថយចុះជាងនៅឆ្នាំ២០១៨ មាន១៧៩នាក់ អត្រាស្លាប់ ០,៧៣% ថយចុះជាងនៅឆ្នាំ២០១៨ មាន០,៨៥% -សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន៦៥នាក់ កើនឡើងជាងនៅឆ្នាំ២០១៨ បាន៣៥នាក់ និងពីក្រុមគ្រួសារអ្នកជម្ងឺបានចំនួន១.៣០៥នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន១.១៦៧នាក់ -ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក -កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន១.៧៤៤នាក់ ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន១.២១១នាក់ នឹងឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល និងនាំកូនអាយុក្រោម២ឆ្នាំមកពិនិត្យសុខភាព និងទទួលថ្នាំបង្ការបានចំនួន ៤.៦២២នាក់ -បេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិនិត្យពិគ្រោះបានចំនួន១.០៧០នាក់ កើនឡើងជាងឆ្នាំ២០១៨ បាន២៦៨នាក់ -ស្ត្រីសម្រាលកូនបានចំនួន២៩០នាក់ កើនឡើងជាងឆ្នាំ២០១៨ បាន២៧១ ។ លោកបន្តថា ៖ មន្ត្រីសុខាភិបាលក្នុងឆ្នាំ២០១៩ មានចំនួន៧៣៧នាក់ -សេវាសុខាភិបាលឯកជនមានច្បាប់ចំនួន៣៩៩កន្លែង ថយចុះជាងនៅឆ្នាំ២០១៨ មាន៤២៤កន្លែង ក្នុងនោះឱសថស្ថាន ចំនួន២៨កន្លែង ឱសថស្ថានរង(ក)ចំនួន៣ កន្លែង ឱសថស្ថានរង(ខ)ចំនួន១០កន្លែង ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណគុណចំពោះ មន្រ្តីពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីបម្រើសេវា និងបង្ខិតសេវាឲ្យកានតែជិតនិងប្រជាជន មានប្រសិទ្ធភាព និងមានទំនុកចិត្ត និងត្រូវបន្តពង្រឹងសេវារបស់យើង ដើរឲ្យទាន់និងកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយក៏សាទរចំពោះបងប្អូនស្រ្តី ដែលមានផ្ទៃពោះ ដែលបានចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការមកពិនិត្យសុខភាពបានទៀងទាត់ជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានការឧបត្ថម្ភពីក្រសួងផងដែរ ក្នុងគោលនយោបាយលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ និងសូមកោតសរសើរ ចំពោះបងប្អូនដែលស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យ ដោយតម្រូវឲ្យមានការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អាធ្យាស្រ័យ ដល់អ្នកជម្ងឺ និងអ្នកមកទទួលសេវា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ:និងជំនាញ ហើយសូមបន្តវិជ្ជាជីវ:របស់ខ្លួន ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាជន ៕






No comments:

Post a Comment

Pages