ជនសង្ស័យចំនួន០៣នាក់ មានពាក់ពន្ធ័ករណីគ្រឿងញៀន ត្រូវកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន - BNP

Breaking

Friday, March 20, 2020

ជនសង្ស័យចំនួន០៣នាក់ មានពាក់ពន្ធ័ករណីគ្រឿងញៀន ត្រូវកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពបានអោយដឹងថា ជនសង្ស័យទាំងបីនាក់ដែលបានឃាត់ខ្លួនមានឈ្មោះ ពិន ស្រីលក្ខ័ ភេទស្រី អាយុ៣៨ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ, ឈ្មោះ ហ៊ីម ណុប (ហៅឆើត) ភេទប្រុស អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងឈ្មោះ ឈីន ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

ជាមួយគ្នានោះ កម្លាំងជំនាញដកហូតវត្ថុតាងបានជាច្រើនមាន៖ ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ០៨កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង, ទូរសព្ទ័ដៃ០៤គ្រឿង, ចិញ្ចៀនធ្វើពីលោហៈធាតុពណ៌លឿង០១វង់, ទឹកប្រាក់ ១,២០០,០០០រៀល, កាបូកដាក់ប្រាក់០១ និងថង់សម្រាប់វិចខ្ចប់សារធាតុញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។


No comments:

Post a Comment

Pages