ជនសង្ស័យឆក់កាបូបពីនារីម្នាក់បានហើយតែរត់គេចមិនផុតពីសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ - BNP

Breaking

Friday, March 20, 2020

ជនសង្ស័យឆក់កាបូបពីនារីម្នាក់បានហើយតែរត់គេចមិនផុតពីសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១

ភ្នំពេញ​៖​ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចសង្កាត់កាកាបទី១ ដេញតាមចាប់ខ្លួនបានភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ កាលពី​​ថ្ងៃទី​១៩ ខែ​មីនា​ ឆ្នាំ​២០២០ វេលាម៉ោង​០៧:​៥០នាទី​ព្រឹក​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ត្រង់​ចំណុច​ស្តុប​អង្គ​តាមុិញ​ ក្នុង​ភូមិ​ត្រពាំង​ល្វា​ទី​២​ សង្កាត់​កាកាប​ទី​១​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។

ប្រភពពីសម្ថកិច្ចបានអោយដឹងថា កម្លាំងនគរបាល​ប៉ុស្ដិ៍កាកាប១ សហការ​ជាមួយ​ផ្នែក​ជំនាញ​ខណ្ឌ​ចេញ​ល្បាត​ពួន​ស្ទះ​ស្រាប់​តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​​ឈ្មោះ​ វង់​ រិទ្ធី​ ភេទ​ប្រុស​ អាយុ​ ២៤ឆ្នាំ​ ជាសិស្ស​ ស្នាក់​នៅ​ផ្ទះ​លេខ​៦៥ ​ផ្លូវ​លេខ​១៤៦​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ ជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ សេ​១២៥​ ពណ៌​ស​ សេរី​២០២០​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​1HY-4343 បានធ្វើ​សកម្មភាព​ឆក់​កាបូប ​ពី​ជន​រងគ្រោះ​ឈ្មោះ​ សាំង​ ឧត្តម​ ភេទ​ស្រី​ អាយុ​៣៩ឆ្នាំ​ មានមុខរបរ​ជាកម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទ្រង់​មាន់​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួច ភ្លាម​ៗ​នោះ​កម្លាំងនគរបាល​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​ពី​ក្រោយ​ ដោយឃាត់ខ្លួន​បាន​នៅចំណុចខាងលើកពេលនោះដែរ ព្រម​ទាំង​ដកហូតបានវត្ថុតាងនៅ​ជាប់​នឹង​ខ្លួន​ថែម​ទៀត​ផង​។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួន​ជន​សង្ស័យ​ទៅឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌពោធិ៍សែនជ័យ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

No comments:

Post a Comment

Pages