អំណោយមនុស្សធម៌ជាទឹកសុទ្ធចំនួន២០០កេស និងមីជាតិចំនួន២៧០កេស ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល - BNP

Breaking

Monday, March 30, 2020

អំណោយមនុស្សធម៌ជាទឹកសុទ្ធចំនួន២០០កេស និងមីជាតិចំនួន២៧០កេស ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ  ឯកឧត្តមឧកញ៉ា ឡាវ វ៉ាន់ និងលោកជំទាវ បានឧបត្ថម្ភអំណោយមនុស្សធម៌ជាទឹកសុទ្ធ ចំនួន ២០០កេស និងមីជាតិ ចំនួន ២៧០កេស ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ត្រៀមទុកឆ្លើយតបដល់ការងារប្រយុទ្ធប្រឆាំងទប់ទល់ចំពោះជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល ។

ក្នុងនាម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ា ឡាវ វ៉ាន់ និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយមនុស្សធម៌ដ៍ថ្លៃថ្លានេះ ឯកឧត្តមក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាដល់ឯកឧត្តឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។



No comments:

Post a Comment

Pages