កិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង - BNP

Breaking

Tuesday, March 31, 2020

កិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកស្រីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមានដូចខាងក្រោម ៖
១.ការពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩។
២.ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
-ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
-ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ៣.ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការចាក់ដីចូលបឹង។
-ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អំពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវលំធ្វើជាកម្មសិទ្ធិ។
៤.ស្តាប់របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់ គ.ក.ស.ក ខេត្ត។
៥.ស្តាប់របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៦.ពិនិត្យ និងអនុម័តសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ខេត្ត។
៧.សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០)៕






No comments:

Post a Comment

Pages