កិច្ចប្រជុំក្រុមការងារសម្រាប់អនុវត្តគម្រោងផលិតជីកសិកម្មនៅក្នុងខេត្តសៀមរាប - BNP

Breaking

Tuesday, March 31, 2020

កិច្ចប្រជុំក្រុមការងារសម្រាប់អនុវត្តគម្រោងផលិតជីកសិកម្មនៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០  លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្រាប់អនុវត្តគម្រោងផលិតជីកសិកម្មនៅក្នុងខេត្តសៀមរាប ក្រោមកិច្ចសហការជាដៃគូអភិវឌ្ឍន៍រវាងខេត្តសៀមរាប ជាមួយ សាធារណរដ្ឋបារាំង ។

កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ដើម្បីពិនិត្យលើខ្លឹមសារកិច្ចព្រមព្រៀងផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់គម្រោងការគ្រប់គ្រងបណ្តាញលូទឹកកង្វក់ និងការផលិតជីសរីរាង្គនៅខេត្តសៀមរាប ការអនុវត្តគម្រោងនេះដោយមានជំនួយបន្ថែមពី : កិច្ចការផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញប្បទាន របស់សមាគម (AIMF ) ភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌី (AESN) និងសហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់បារីស(SIAAP) ខេត្តអូដឺសែន អង្គការអាគ្រីស៊ុត និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ កិច្ចប្រជុំនាព្រឹកនេះ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព ក្នុងក្រុមការងារអនុវត្តគម្រោងនេះ ។ កិច្ចប្រជុំនេះរៀបចំនៅរដ្ឋបាលខេត្តសៀមរាប ។





No comments:

Post a Comment

Pages