ពិធីប្រគល់អំណោយជូនដល់អនុសាខានិងអាជ្ញាធរក្រុង ស្រុក ដើម្បីបម្រើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីត១៩ក្នុងខេត្តកំពត - BNP

Breaking

Monday, March 30, 2020

ពិធីប្រគល់អំណោយជូនដល់អនុសាខានិងអាជ្ញាធរក្រុង ស្រុក ដើម្បីបម្រើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីត១៩ក្នុងខេត្តកំពត

ខេត្តកំពត៖ ជាការឆ្លើយតប យ៉ាងយកចិត្តទុកដាក់ចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវ ផ្ដាំផ្ញើចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋ សប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យមានការរួបរួមសាមគ្គីគ្នា ជាកម្លាំង ដើម្បីរួមចំណែករំលែកការលំបាក ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវវិបត្តិសាកល នៃការឆ្លងរាតត្បាតជំងឺកូវីត១៩ឬកូរ៉ូណា ដែលជាបន្ទុកធ្ងន់ធ្ងរលើរាជរដ្ឋាភិបាល ។

ព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម​ ជាវ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រីសមាជិកគណៈកម្មាធិការសាខា សមាជិកកិត្តិយសសាខា អាជ្ញាធរ ក្រុង ស្រុក​ និងថ្នាក់ដឹកនាំខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត បានចូលរួមធ្វើពិធីប្រគល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ និងអំណោយរបស់រដ្ឋបាលខេត្តកំពត ជូនដល់ អាជ្ញាធរ​ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពត សម្រាប់យកទៅបម្រើសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នៅបណ្ដា ឃុំ​ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត។

ឯកឧត្តម​ ជាវ តាយ  បានមានប្រសាសន៍ក្នុងឱកាសនោះថា  ក្រោយពេលមានការផ្ទុះឡើងនៃជំងឺ(កូវីត១៩) នៅប្រទេសកម្ពុជា អាជ្ញាធរខេត្តកំពត បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដូចជាការចុះអប់រំផ្សព្វផ្សាយអំពីជំងីកូវីត១៩ ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យរស់នៅ តាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ និងមូលដ្ឋានប្រឈមនឹងការឆ្លងមេរោគជាច្រើនកន្លែង។

ថ្មីៗនេះរដ្ឋបាលខេត្តក៏បានរៀបចំបន្ទប់ត្រៀមបម្រុងសម្រាប់ដាក់អ្នកជំងឺកូវីត ក្នុងករណីឆ្លងច្រើន ជាង១៥០បន្ទប់ មានទាំងផ្ទះសំណាក់ និងអគារសាលារៀន ហើយរហូតមកដល់ពេលនេះខេត្តកំពត មានអ្នកឆ្លងជំងឺកូរវិត១៩ តែចំនួនពីរករណីប៉ុណ្ណោះនឹងបានព្យាបាលជាសះស្បើយចំនួន១នាក់ហើយផងដែរ។

ឯកឧត្តម​ ជាវ តាយ ក៏បានសម្ដែងអំណរគុណនិងកោតសរសើរព្រមទាំងបានចាត់ទុកសកម្មភាពទាំងអស់ខាងលើ មិនអាចខ្វះបានឡើយ ពីការចូលរួមជំរុញ លើកទឹកចិត្ត តាមរយៈអំណោយជាសម្ភារៈ ថវិការបស់សប្បុរសជន និងសកម្មភាពរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងស្ថាប័នកាកបាទក្រហម គ្រប់ថ្នាក់ គ្រប់ផ្នែកព្រមទាំង កម្លាំងយុវជន​ និងអ្នកពាក់ព័ន្ធផ្សេទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារនិងបង្ការជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ។

ឯកឧត្តម ជាវ តាយ​ ក៏បានបញ្ជាក់ទៀតថា អំណោយដែលបានប្រគល់នាពេលនេះ  គឺពិតជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក ខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងកូវីត១៩ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ១៩ដែលជាជំងឺរាតត្បាតជាសកល។

ឯកឧត្តម ជាវ តាយ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងអនុសាខាកាកបាទក្រហមថ្នាក់ក្រុង ស្រុក ទាំង៨ ក្រោយពីទទួលអំណោយ អង្ករនិងសំភារៈប្រើប្រាស់ពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ ចែកចាយដល់មូលដ្ឋាន ឃុំសង្កាត់របស់ខ្លួន ទាំង៩៣ ក្នុងខេត្តដើម្បីទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាព ពិសេសបន្តការផ្សព្វផ្សាយ សារជាសំឡេង និងខិតប័ណ្ណ ស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដាក្រុង ស្រុកឃុំសង្កាត់ និងភូមិឲ្យបានជាប្រចាំ និងត្រូវយកចិត្តទុកដាក់ចូលរួមសហការ អនុវត្តបទបញ្ជារបស់សម្ដេចតេជោ​ហ៊ុន សែន​ លើករណីឱសថស្ថានដែលមានលក់ឧបករណ៍ធ្វើតេស្តរកកូរវិត ១៩។

អំណោយ ដែលបាន ប្រគល់ជូនរដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ នាពេលនេះ សរុបរួមមាន អង្ករចំនួន១៤តោន ឧបករណ៍វាស់កំដៅចំនួន១០១គ្រឿង ម៉ាស់ការពារ១០០ប្រអប់ស្មើ៥០០០ម៉ាស ទឹកអាកុលលាងដៃ ២៨ធុង ស្មើ៧៦០លីត្រ អាកុលដបតូច៤០០ដប សាប៊ូដុំ៤០០ដុំ ស្ទិកគ័រអប់រំ៤០០សន្លឹក។







No comments:

Post a Comment

Pages