ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្រ្តីសង្ឃទូទាំងខេត្ត​លើកទី២៨ - BNP

Breaking

Thursday, March 12, 2020

ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្រ្តីសង្ឃទូទាំងខេត្ត​លើកទី២៨

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានថ្លែងថាៈគណៈកម្មការអាចារ្យត្រូវមានតួនាទីសំខាន់បំផុតក្នុងការពង្រឹងនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមបានថ្លែងបែបនេះនៅពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក​អនុសំវច្ឆរៈ​មហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តកំពង់ឆ្នាំងលើកទី២៨នាព្រឹកថៃ្ទទី១២ ខែ មីនា ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំងដែលបានការយាងចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះធម្មវង្សាធិបតី សុខ ថានព្រះមេគណខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក សរ លាងប្រធានមន្ទីរធម្មការនិងសាសនាខេត្តលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តព្រមទាំងមានការយាងនិងអញ្ជើញចូលរួមពី មន្រ្តីសង្ឃខេត្តព្រះមេគណអនុគណព្រះចៅអធិការវត្តមកពីក្រុង/ស្រុកទាំង៨ក្នុងខេត្តសរុប ១.២៦៧ អង្គ/នាក់។

ឯកឧត្តម ញ៉ែម វ៉ាលី បានថ្លែងបន្តទៀតថាៈក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ ១៩៧៩ វិស័យព្រះសាសនាក៏បានរស់រានមានជីវិតឡើងវិញលើទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយជ័យជំនះ​នេះគឺបានមកពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេស នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពទាំងស្រុងបានបន្តការអភិវឌ្ឍប្រទេសមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ញ៉ែម វ៉ាលី ក៏បានផ្តាំផ្ញើដល់ព្រះសង្ឃគ្រប់អង្គ មន្រ្តីរាជការប្រជាពលរដ្ឋទូទាំងខេត្តត្រូវរួមសហការគ្នាធានាថែរក្សាការពារអោយបានសុខសន្តិភាព ស្ថិរភាព ប្រទេសយើង អោយបានស្ថិតស្ថេរយូរអង្វែងទប់ស្កាត់ស្រមោលអតីតកាលកុំអោយកើតមានលើមាតុភូមិអង្គរយើងសារជាថ្មីម្តងទៀត។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ហេង ពិទូ អភិបាលរង ខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈនៅក្នុងខេត្តកំពង់ឆ្នាំង មានវត្តចំនួន២១៦វត្ត និងអាស្រម១៤ក្នុងនោះវត្ត និង អាស្រម គណៈមហានិកាយមាបចំនួន២២៧ និង វត្តធម្មយុត្តិកនិកាយចំនួន០៣ សរុបរួនចំនួន ២៣០។ ព្រះគង់ចាំព្រះវស្សា សរុប២.៦៧៥អង្គ(ភិក្ខុ៩៩០អង្គ.សាមណេរ១.៦៨៥អង្គ )។ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ចំនួន៣៦អង្គ(ភិក្ខុ០៥អង្គ.សាមណេរ៣១អង្គ)។ អាចារ្យសរុបចំនួន៦៣១រូប.គណៈកម្មការវត្តសរុប ចំនួន២៧៦២រូប តាជី៦៨រូប យាយជី៤០៦រូប និងក្មេងវត្តចំនួន១៨៧នាក់។

នៅចុងបញ្ចប់ ឯកឧត្តម អនុរដ្ឋលេខាធិការ និងឯកឧត្តម អភិបាលរងខេត្ត បានប្រគេនបច្ច័យដល់ព្រះមេគណខេត្ត និង បានប្រគេនព្រះរាជក្រឹត្យតែងតាំងគោរមងារព្រះជាគណៈនៃគណៈមហានិកាយដល់ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងចំនួន៣អង្គផងដែរ៕







No comments:

Post a Comment

Pages