ពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនជ្រៃធំព្រែកទន្លា និងបន្តអាណត្តិជាប្រធានទីស្នាក់ការអន្តរជាតិជ្រៃធំ និងច្រកទ្វារតំបន់ព្រែកស្បូវ - BNP

Breaking

Wednesday, February 19, 2020

ពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនជ្រៃធំព្រែកទន្លា និងបន្តអាណត្តិជាប្រធានទីស្នាក់ការអន្តរជាតិជ្រៃធំ និងច្រកទ្វារតំបន់ព្រែកស្បូវ

ខេត្តកណ្តាល៖ ការតែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ ក្នុងមុខតំណែងផ្សេងៗនៃស្ថាប័នរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងការដឹកនាំគ្រប់គ្រង ធ្វើឲ្យមានការកែទម្រង់ប្រព័ន្ធការងារ បានកាន់តែល្អប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃបែបនេះនៅក្នុង ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនជ្រៃធំ-ព្រែកទន្លា និងបន្តអាណត្តិជាប្រធានទីស្នាក់ការអន្តរជាតិជ្រៃធំ និងច្រកទ្វារតំបន់ព្រែកស្បូវ ក្នុងស្រុកកោះធំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តមបានបន្តថា ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុតទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈជាពិសេសបានជំរុញឲ្យមន្ត្រីរួមគ្នាបំពេញបាននូវរាល់កិច្ចការដែលរាជរដ្ឋាភិបាល ក្រសួង និងខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថា ការប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននាពេលនេះក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ ច្រកទ្វារតំបន់ព្រែកស្បូវ និងច្រកទ្វារតំបន់ព្រែកជ្រៃ-ព្រែកទន្លា ដែលចាំបាច់ត្រូវមានប្រធានដើម្បីដឹកនាំគ្រប់គ្រង និងធានានិរន្តភាពការងារប្រចាំថ្ងៃ ដោយផ្តោតសំខាន់លើ ការត្រួតពិនិត្យរាល់សកម្មភាពចេញចូលក្នុង ព្រះរាជាណាចក្រកម្ពុជារបស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទដើម្បីធានាឱ្យមានសន្តិសុខ ស្ថេរភាពសណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន និងក្នុងផ្ទៃប្រទេស ពិសេសលើកិច្ចការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងចំណូលថវិការដ្ឋផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីនេះបានសម្រេចផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន៤រូប រួមមាន៖
១) បានផ្លាស់ប្ដូរលោក សោម ជីវ័ន្ត ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លាខេត្តកណ្ដាលឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
២) លោក សែ ជុនទ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំក្នុងអាណត្តិការងារជាលើកទី២។
៣) លោក សំ វ៉ាន់ដា ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រែកស្បូវ ក្នុងអាណិតការងារលើកទី២។
៤) លោក ទ្រូ គ្រី ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ -ព្រែកទន្លា ដោយយោងតាមប្រកាសលេខ ៧០០ ប្រក ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។






No comments:

Post a Comment

Pages