កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ចាកចេញពីនាវា MS Westerdam ធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ - BNP

Breaking

Wednesday, February 19, 2020

កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ចាកចេញពីនាវា MS Westerdam ធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ

នៅរសៀល  ថ្ងៃទី ១៩  ខែកុម្ភៈ  ឆ្នាំ២០២០    អ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជានាវឹកនិងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា  MS Westerdam  ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០ គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះមកកាន់រាជធានីភ្នំពេញដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញតាមជើងហោះហើរពីទីក្រុងភ្នំពេញ។

គ្រប់អ្នកដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា  គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅ និងធ្វើតេស្តសុខភាព  ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា  អង្គការសុខភាពពិភពលោក  (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។  មិនតែប៉ុណ្ណោះ  បុគ្គលិករបស់កប៉ាល់ទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា  MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះរសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតកប៉ាល់ក៏ជិតអស់ប្រេង!កម្ពុជាក្រនឹងតូចមែនពិត តែបេះដូងកម្ពុជាគឺធំទូលាយប្រកបដោយក្តីស្រឡាញ់និងសណ្តោសប្រណី។

សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុជានៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច!







No comments:

Post a Comment

Pages