រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកស្រី សៀង គឹមឡេង - BNP

Breaking

Friday, February 14, 2020

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកស្រី សៀង គឹមឡេង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពលោកស្រី សៀង គឹមឡេង ភរិយារបស់លោក សូ រីន អតីតអភិបាល ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅវេលា ម៉ោង១៥ និង១៥នាទី រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ ដោយរោគាពាធ។

ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា សពត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកស្រី ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕


No comments:

Post a Comment

Pages