អាជ្ញាធរខេត្តក្រចេះ រៀបចំកម្មវធីអប់រំចិត្តដល់យុវជនឲ្យយល់ដឹងពីថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ - BNP

Breaking

Saturday, February 15, 2020

អាជ្ញាធរខេត្តក្រចេះ រៀបចំកម្មវធីអប់រំចិត្តដល់យុវជនឲ្យយល់ដឹងពីថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំចិត្តដល់យុវជនសិស្សានុសិស្ស ប្រមាណជាង ១ពាន់នាក់ ក្រោមប្រធានបទ (យើងគឹជាកូនល្អ សិស្សល្អ មិត្តល្អ និងយុវជនល្អ)នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ  ។ 

ក្នុងពិធីឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ៖ កម្មវិធីដែលរៀបចំនាថ្ងៃនេះ មានគោលបំណង ដ៏ជ្រាលជ្រៅបំផុត ក្នុងការអប់រំកាយ វាចា ចិត្ត របស់ក្មួយៗ សិស្សានុសិស្សឲ្យបានល្អផូរផង់តាមមាគ៌ា ព្រះពទ្ធសាសនា ដើម្បីក្លាយទៅជាកូនល្អ សិស្សល្អ និងយុវជនល្អ  ។ ហើយក្មួយៗចង់ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ គឺក្មួយៗត្រូវមានសីលធម៍ ចរិយាធម៍ សុជីវធម៍ គុណធម៍ក្នុងការរស់នៅប្រចាំ ដោយខិតខំព្យាយាមរៀនសូត្រ កំប្រព្រិត្តអំពើអបាយមុខដែលសត្គមស្អប់ខ្ពើម មានការសេពគ្រឿងញៀនជាដើម ។ ក្មួយៗត្រូវចេះគោរព ពុកម៉ែ លោកគ្រូ អ្នកគ្រូ ចាស់ទុំ និងមិត្តភក្រ័របស់យើង ហើយសេចក្ដីគោរពនេះ គឺជាសីលធម៍មួយដ៍ល្អ នៅក្នុងវប្បធម៍ខ្មែរ ដូចជាការសំពះគ្នាទៅវិញទៅមក (សំពះព្រះសង្ឃ សំពះពុកម៉ែ ចាស់ទុំលោកគ្រូ អ្នកគ្រូជាដើម) ហើយក្មួយៗត្រូវចងចាំថា យុវជនគឺជាសរសរទ្រូងសម្រាប់ប្រទេសជាតិ ,យុវជនជាទំពាំងស្នងឬស្សី ,យុវជនគឺជាកម្លាំងចលករដ៍មានសក្ដានុពលក្នុងការចូលរួមជួយជម្រុញនាវាសង្គមជាតិឲ្យឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្តិភាព ហើយត្រូវខិតខំអភិវឌ្ឍខ្លួនដោយព្យាយាមសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងខ្ពស់ មានក្រមសីលធម៍ត្រឹមត្រូវ ដើម្បីតម្លៃនៃជីវិត ៕





No comments:

Post a Comment

Pages