ឧត្តមសេនីយ៍​ គន់​ គីម​ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ និងត្រួតពិនិត្យការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងការងារអតីតយុទ្ធជន​ - BNP

Breaking

Monday, February 24, 2020

ឧត្តមសេនីយ៍​ គន់​ គីម​ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ និងត្រួតពិនិត្យការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងការងារអតីតយុទ្ធជន​

ខេត្តក្រចេះ៖ នាថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍​ គន់​ គីម​ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ និងត្រួតពិនិត្យការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងការងារអតីតយុទ្ធជន​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំតាមក្រសួងពាក់ព័ន្ធ​ ថ្នាក់ដឹកនាំខេត្ត មន្ទីរ​អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបី​ ជុំវិញខេត្ត​ ក្រុង-ស្រុក​ និងអាជ្ញាធរឃុំ-សង្កាត់ទាំង៤៧​។

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាលខេត្ត​ក្រចេះ ជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយខេត្ត មានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ និងរបាយការណ៍​របស់លោក​ឧត្ដមសេនីយ៍​ទោ​ លន់​ សុផាត​ ប្រធានសមាគម​អតីត​យុទ្ធជន​ខេត្ត​ ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាននាំការផ្តាំផ្ញេី​សួរសុខទុក្ខ​ ពីសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងជាប្រធាន​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ជូនដល់មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្ត​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានកោតសសេីរចំពោះការខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ខេត្ត​ ថ្នាក់មូលដ្ឋាន​ និងសមាគម​អតីត​យុទ្ធជន​ គ្រប់ថ្នាក់​ ដោះស្រាយរាល់បញ្ហាប្រឈម​ និងកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​ ធ្វេីអោយប្រជពលរដ្ឋ​ និងអតីត​យុទ្ធជន​យេីង​មានជីវភាពប្រសេីរឡេីង។ ជាមួយគ្នានេះ​ ឯកឧត្តម​ ក៍បានណែនាំអោយ​ ខេត្ត​ និងមូលដ្ឋានត្រូវយកចិត្តទុកដាក់ ។
១​ • ត្រូវក្តាប់ជាបព័ត៌មានអំពីការកេីតគ្រោះមហន្តាយ​ និងមុខសញ្ញាងាយទទួលរងគ្រោះ។
២​ • មានវិធានការទប់ស្កាត់​ សង្គ្រោះ​ និង​ឆ្លើយ​តប​ ទៅនឹងគ្រោះមហន្តរាយអោយបានទាន់ពេលវេលា​ សំដៅ​កាត់បន្ថយ​ផលប៉ះពាល់អោយនកំរិតទាបបំផុត។
៣​ • តាមសំណេីរបស់ខេត្ត​ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ បានសុំអោយក្រសួងពាក់ព័ន្ធ​ ពន្លឿនការដោះស្រាយដីជូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេ​ជាង១០០គ្រួសារ​ ដែលអត់ដីសង់លំនៅដ្ឋាន​ តាមសំណេីរបស់ខេត្ត។
៤​ • ជម្រុញការសាងសង់ផ្ទះជូនអតីត​យុទ្ធជន​៤០ខ្នង នៅទីតាំងថ្មី​ ឃុំក្បាលដំរី​ ស្រុក​សំបូរ​ ដេីម្បីចែកជូន​បងប្អូន​មុនរដូវវស្សា​
៥​ • ចំពោះអ្នកដែលរស់នៅ​លេីផ្ទះអំណយរបស់​សម្តេច​ នៅ​ ភូមិសំបួរសែនជ័យ​ ៥ឆ្នាំហេីយ​ សុំអោយ​ស្ថាប័ន​ជំនាញចេញប័ណ្ណកម្មសិទ្ធជូនគាត់​ និងមានវិធានការចំពោះអ្នកដែលមិនមកនៅ​ ឬមកម្តងកាល។
៦​ • ត្រូវបន្តមេីលថែ​បងប្អូន​អតីត​យុទ្ធជន​ ដលជួបលំបាក​ មានធុរះ​ និងមានជំងឺ​។ នៅពេលមានគ្រោះមហន្តរាយ​ មុខសញ្ញាដែលងាយរងគ្រោះ​ គឺជាអាទិភាពដែលយេីងត្រូវយកចិត្តទុកដាក់។
៧​ • ទាក់ទងទៅនឹងការបាក់ច្រាំងទន្លេ​ សុំអោយខេត្ត​ និងក្រសួងជំនាញ​ ធ្វេីការសិក្សាស្តាផ្លូវទឹក​ដេីម្បីបញ្ជៀសមុខទឹក​ចេញ។ 
ត្រូវចាត់ទុក​ ការងារគ្រប់គ្រង​ គ្រោះមហន្តរាយ​ ជាការងាររបស់យេីងទាំងអស់គ្នា​។





No comments:

Post a Comment

Pages