ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៥ខ្សែ - BNP

Breaking

Monday, February 24, 2020

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៥ខ្សែ

ខេត្តសៀមរាប៖ នាថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៥ខ្សែដូចខាងក្រោម ៖
1-បន្តចាក់ចិញ្ចើម និងគម្របរឺហ្គា លើគម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

2-បានបន្តកៀរកិនបង្ហាប់ស្រទាប់គ្រឹះM30 លើគម្រោងជួសជុលខួបផ្លូវខេត្តលេខ266F ចន្លោះគ.ម00+000 ដល់គ.ម3+270 ស្ថិតក្នុងភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក។

3-គម្រោងរៀបចិញ្ចើមផ្លូវថ្មើជើងដោយប្រើប្រាស់កម្រាលដុំបេតុងជម្រាបទឹកពិសេស តាមបណ្ដោយផ្លូវ2ធ្នូ ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត អនុវត្តដោយមន្ទីរ សកដ.សរ) បានបន្តការងារក្រាលដុំបេតុងInterlock។

4-បានបន្តរៀបការ៉ូឡា តាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត អនុវត្តដោយមន្ទីរ សកដ.សរ)។

5-បានបន្តជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265C(ថ្នល់ចែក-កំពង់ឃ្លាំង) ចន្លោះគ.ម10 ដល់គ.ម11 ស្ថិតក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។





No comments:

Post a Comment

Pages