កម្ពុជា -ថៃ បើកកិច្ចពិភាក្សាការងារ និងត្រៀមប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះជាលក្ខណៈមិត្តភាព - BNP

Breaking

Tuesday, January 7, 2020

កម្ពុជា -ថៃ បើកកិច្ចពិភាក្សាការងារ និងត្រៀមប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះជាលក្ខណៈមិត្តភាព

កោះកុង ៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ប្រតិភូវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដែលដឹកនាំដោយលោក សំណៅ ប៊ុនម៉ាក់ នាយកវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដើម្បីពិភាក្សាការងារ និងត្រៀមប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះទាំង ២ប្រទេស ប្រចាំឆ្នាំសិក្សា២០១៩។

នាឱកាសនោះដែរ  លោកអភិបាលរងខេត្ត បានជម្រាបជូនដល់ប្រតិភូថៃថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូរទាំងប្រទេស ដែលបានរស់រានមានជីវិត មានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ អរគុណសន្តិភាព ដែលមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសខេត្តត្រាត និងខេត្តកោះកុង។

 លោក  ក៏បានសំណូមពរអោយថ្នាក់ដឹកនាំមន្ទីរនាយកវិទ្យាល័យប៉ាក់ខ្លង ចាំយាម និងវិទ្យាល័យកោះកុង ដឹកនាំសិស្សានុសិស្ស ដើម្បីប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះទាំង ២ប្រទេស ប្រចាំឆ្នាំសិក្សា២០១៩ នាថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខ។ ទន្ទឹមនេះសូមអោយលោកនាយកសាលា ជ្រើសរើសសិស្សានុសិស្ស ដោយផ្តោតសំខាន់ ក្នុងការចូលរួមប្រកួតអក្សរផ្ចង់ភាសាខ្មែរ និទានភាសាខ្មែរ សុន្ទរកថាភាសាខ្មែរ និងបទចម្រៀងភាសាខ្មែរ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២៕






No comments:

Post a Comment

Pages