សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឆក់កាបូបបានចំនួន ០២នាក់នៅម្តុំកន្លែងកោសដូងបឹងសាឡាង - BNP

Breaking

Thursday, January 9, 2020

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឆក់កាបូបបានចំនួន ០២នាក់នៅម្តុំកន្លែងកោសដូងបឹងសាឡាង

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៥ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែងចំនួន ០២នាក់ នៅចំណុចម្តុំកន្លែងកោសដូង ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពក្នុងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប យួរដៃ ពណ៌ ស្លែ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់ផ្កា ផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥ និង ៣០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ៖
១-ឈ្មោះ ទៀង រតនៈបញ្ញាសិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 
២-ឈ្មោះ ចាយ តៃវ៉ាន់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទមនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៤០៧៣១ ពាក់ស្លាកលេខភ្នំពេញ១IB១០៧៤ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅ  សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។


No comments:

Post a Comment

Pages