ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបូកសរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឆ្នាំ២០១៩ និងលើកទិស​ដៅអនុវត្តបន្តឆ្នាំ២០២០ - BNP

Breaking

Friday, December 27, 2019

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបូកសរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឆ្នាំ២០១៩ និងលើកទិស​ដៅអនុវត្តបន្តឆ្នាំ២០២០

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្ត បានអញ្ជើញបូកសរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០ ដែលកិច្ចប្រជុំនេះមានការអញ្ជើញ​ចូលរួមដោយ លោកឧត្តមសេនីយត្រី ប៉ុក ប៉ុលរិទ្ធ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធ។

សូមបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅខេត្តតាកែវ ឆ្នាំ២០១៩ មានចំនួន ១០៣លើក ថយចុះ ០២លើក ស្មើ ១,៩% បើធៀបនឹងឆ្នាំ២០១៨៖ ក្នុងនោះបណ្ដាលឲ្យមនុស្សរងគ្រោះ ចំនួន ២០៧នាក់ ស្រី ៥៨នាក់ លើ ៣៥៩នាក់ ថយចុះចំនួន ១៥២នាក់ ស្មើនឹង ៤២,៣% ស្លាប់ចំនួន ៦៦នាក់ ស្រី ០៩នាក់ លើ ៦៧នាក់ ថយចុះ០១នាក់ ស្មើ ១,៤% រងរបួសធ្ងន់ ចំនួន ៨៩នាក់ ស្រី ២៣នាក់ លើ១២៦នាក់ ថយចុះចំនួន ៣៧នាក់ ស្មើនឹង ២៩,៣% រងរបួសស្រាលចំនួន ៥២នាក់ ស្រី២៦នាក់ លើ១២៦នាក់ ថយចុះចំនួន ១១៤នាក់ ស្មើ ៦៨,៦% និងខូចខាតមធ្យោ​បាយសរុបចំនួន ២១៤គ្រឿង លើ ១៨៧គ្រឿង កើនឡើងចំនួន ២៧គ្រឿង ស្មើ ១៤,៤% ៖ រថយន្តធុនតូច ចំនួន ៧៤គ្រឿង លើ ៥៤គ្រឿង រថយន្តធុនធំ ចំនួន ១១គ្រឿង លើ ៣៩គ្រឿង ម៉ូតូ ចំនួន ១១៩គ្រឿង លើ ៩០គ្រឿង យានផ្សេងៗ ចំនួន ១៦គ្រឿង លើ ០៤គ្រឿង ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់​ចរាចរណដែលបានកើតមានឡើងនៅខេត្តតាកែវ ដូចជា៖ កត្តាល្បឿន មិនគោរពសិទ្ធអាទិភាព ស្រវឹង មិនប្រកាន់ស្ដាំ បត់ ឈប់គ្មានសញ្ញា ផ្លូវមិនប្រយ័ត្ន ជែង កត្តាយានយន្ត និងកត្តាផ្លូវ៕







No comments:

Post a Comment

Pages